រៀននិយាយភាសាអង់គ្លេសប្រកបដោយទំនុកចិត្ត។
វគ្គសិក្សាភាសាអង់គ្លេសរបស់យើង អាចចាប់ផ្តើមអ្នកនៅដងផ្លូវទៅកាន់ សញ្ញាបត្រ ACU រៀបចំអ្នកឱ្យនិយាយភាសាអង់គ្លេសនៅកន្លែងធ្វើការ ឬជួយអ្នកឱ្យទទួលបានជោគជ័យក្នុងការប្រឡង IELTS របស់អ្នក។ យើងផ្តល់ជូនការបង្រៀនភាសាអង់គ្លេសដោយអ្នកជំនាញ នៅក្នុងបរិយាកាសមួយដែលរួសរាយរាក់ទាក់ មានទីតាំងនៅតាមសាខាព្រីសប៊ឹន ម៉ែលប៊ន និងស៊ីដនីយខាងជើង។
Language select
Englishត្រៀមសម្រាប់សញ្ញាបត្រវិទ្យាសាស្ត្រសុខាភិបាល ACU ជាមួយវគ្គសិក្សា មួយឆ្នាំនេះ។ អ្នកនឹងអភិវឌ្ឍជំនាញទំនាក់ទំនងភាសាអង់គ្លេស និងវចនាធិប្បាយប្រកប ដោយប្រសិទ្ធភាព ដែលអ្នកត្រូវការចាំបាច់ជាអ្នកអនុវត្តសុខភាព។
កម្មវិធីសិក្សាអំពីមូលដ្ឋានរបស់យើង ផ្តល់នូវមាគ៌ាទៅកាន់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ACU សម្រាប់និស្សិតអន្តរជាតិដែលមានបំណងចង់សិក្សានៅសាកលវិទ្យាល័យ ប៉ុន្តែមិនមានសញ្ញាបត្រថ្នាក់ ទី១២ដែលគេទទួលស្គាល់ ។
ប្រសិនបើអ្នកជានិស្សិតអន្ដរជាតិ ហើយអ្នកមិនបានបំពេញតាមតម្រូវការសម្រាប់វគ្គសិក្សាដែលអ្នក បានជ្រើសរើស អ្នកអាចមានសិទ្ធិទទួលបានកម្មវិធីមាគ៌ាឆ្ពោះទៅកាន់សញ្ញាបត្រ។ បន្ទាប់មក អ្នកអាចប្រើ សញ្ញាបត្រនេះដើម្បីចូលថ្នាក់បរិញ្ញាបត្រ។
ភាសាអង់គ្លេសទូទៅ
បង្កើនជំនាញភាសាអង់គ្លេសរបស់អ្នកសម្រាប់ស្ថានភាពប្រចាំថ្ងៃ ហើយអភិវឌ្ឍភាព ស្ទាត់ជំនាញ និងទំនុកចិត្ត។ វគ្គសិក្សាមានចាប់ពី៥ ទៅ៤០សប្តាហ៍។
ភាសាអង់គ្លេសសម្រាប់កន្លែងធ្វើការ
អភិវឌ្ឍភាសាអង់គ្លេស និងជំនាញអន្តរវប្បធម៌ ដែលអ្នកត្រូវការដើម្បី ទំនាក់ទំនងដោយជោគជ័យនៅក្នុងកន្លែងធ្វើការរបស់ប្រទេសអូស្រ្តាលី នៅក្នុងវគ្គសិក្សា៥ ឬ១០សប្តាហ៍។
ភាសាអង់គ្លេសសម្រាប់គោលបំណងសិក្សា ៖ ការចូលរៀនដោយផ្ទាល់
វគ្គសិក្សានេះនឹងរៀបចំអ្នកនូវជំនាញ សម្រាប់ការសរសេរអត្ថបទ បទបង្ហាញ និងការធ្វើកំណត់ចំណាំ។ វគ្គសិក្សាគឺ១០, ២០ ឬ៣០សប្តាហ៍។
Chat to our team via social media.