Request Server from SC-10

ទីតាំង

ក្នុងនាមជានិស្សិតអន្តរជាតិ អ្នកនឹងមានសាខា ACU ចំនួន៧កន្លែងដើម្បីជ្រើសរើស ដោយមាន៣សាខានៅស៊ីដនីយ (ស៊ីដនីយខាងជើង, Strathfield, Blacktown) ហើយមួយនៅម៉ែលប៊ន ព្រីសប៊ឹន ឃែនប៊ើរ៉ា និង Ballarat។

មិនថាអ្នកកំពុងស្វែងរកឆ្នេរសមុទ្រ ទីក្រុងធំ ឬទីប្រជុំជនក្នុងតំបន់ទេ យើងមានបទពិសោធន៍អូស្រ្តាលីប្លែកពិសេស សម្រាប់អ្នក។

ស្វែងយល់ពីសាខារបស់យើង

Melbourne campus

ម៉ែលប៊ន

មានទីតាំងស្ថិតនៅជិតកណ្តាលទីក្រុង ដោយមានហាង និងសួនច្បារ Carlton សាខា The St Patrick’s មានផ្តល់ជូន អ្វីៗជាច្រើន។ ចូលរួមកន្លែងហាត់ប្រាណ ទស្សនាហាងកាហ្វេ ឬរីករាយនឹងព្រឹត្តិការណ៍ឥតគិតថ្លៃនៅតាមសាខា។

ចូលរួមដំណើរទស្សនកិច្ចនិម្មិត
North Sydney campus

ស៊ីដនីយខាងជើង

សាខា MacKillop (មឹគឃៀលឡឹប) គឺជាសហគមន៍ពហុវប្បធម៌តូចមួយ ហើយមានរួសរាយរាក់ទាក់។ តែងតែមានអ្វីកើត ឡើងនៅស៊ីដនីយខាងជើង មានចម្ងាយខ្លីតាមរថភ្លើងពីកណ្តាលទីក្រុង។ ឆ្លៀតឱកាសរីករាយនឹងអ្វីៗទាំងអស់ដោយឥតគិត ថ្លៃរបស់ MacKillop ដូចជាព្រឹត្តិការណ៍សង្គម សង្គមនិស្សិត និងក្រុមកីឡា ឬស្វែងរកកន្លែងស្ងាត់ដើម្បីសិក្សានៅក្នុងបរិវេណ ដ៏ស្ងប់ស្ងាត់។

ចូលរួមដំណើរទស្សនកិច្ចនិម្មិត
Strathfield campus

Strathfield (ស្រ្តាថហ្វៀល)

ស្ថិតនៅចម្ងាយតែ១៤គីឡូម៉ែត្រប៉ុណ្ណោះ ភាគខាងលិចនៃកណ្តាលទីក្រុងស៊ីដនីយ គឺ Mount St Mary (ម៉ោន សេនថ៍ មែរី) គឺជាតំបន់ចំណាស់ជាងគេមួយរបស់ក្រុងស៊ីដនីយ។ អគារប្រវត្តិសាស្ត្រ និងទីធ្លាដែលមានទេសភាពស្រស់បំព្រង ធ្វើឱ្យ សាខា Strathfield ក្លាយជាកន្លែងទាក់ទាញ និងជម្រុញសិក្សា។ វាក៏មានកន្លែងកំសាន្ត និងកន្លែងលេងកីឡា និងគ្រឿង បរិក្ខារសិក្សាជំនាញដ៏ធំទូលាយផងដែរ។ យើងផ្តល់ជូនការដឹកជញ្ជូនតាមឡានដោយឥតគិតថ្លៃរវាងស្ថានីយ៍រថភ្លើង Strathfield និងសាខា។

ចូលរួមដំណើរទស្សនកិច្ចនិម្មិត

Blacktown (ប៊្លែកថោន)

ចូលរួមជាមួយយើងនៅឯសាខាថ្មីបំផុតរបស់យើងចាប់ពីឆ្នាំ២០២១។ សាខាស៊ីដនីខាងលិច ស្ថិតនៅចំកណ្តាលតំបន់ Blacktown ជាកន្លែងរស់នៅរបស់សហគមន៍ដ៏រស់រវើក ដែលអ្នកអាចសិក្សា និងមានអារម្មណ៍ដូចនៅផ្ទះ នៅក្នុងមជ្ឈមណ្ឌល វប្បធម៌ចម្រុះ។ សាខា Blacktown របស់យើង មានចម្ងាយដើរត្រឹមតែពីរនាទីប៉ុណ្ណោះពីស្ថានីយ៍រថភ្លើង ហើយមានឡានក្រុង ធ្វើដំណើរទៅមកដ៏ល្អ។

Brisbane campus

Brisbane (ព្រីសប៊ឹន)

ជាមួយនឹងបរិយាកាសបន្ធូរអារម្មណ៍ និងរដូវរងារដែលមានភាពត្រជាក់ល្មម វាងាយស្រួលក្នុងការទទួលបានអត្ថប្រយោជន៍ច្រើន បំផុតពីជីវិតនៅសាកលវិទ្យាល័យ Brisbane។ McAuley (មឹគខូលី) របស់យើងនៅសាខា Banyo (បែនយ៉ោ) មានទីធ្លាដ៏ធំទូលាយ ហើយមានគ្រឿងបរិក្ខារជាច្រើន រួមទាំងអាងហែលទឹក ក្លឹប និងសកម្មភាពនានាសម្រាប់អ្នកដើម្បីរីករាយ។ សាខាអាចធ្វើដំណើរចេញចូលបានយ៉ាងងាយស្រួលដោយយានជំនិះសាធារណៈ និងឡានក្រុង ដឹកអ្នកដំណើរដោយឥតគិតថ្លៃ របស់ ACU។

ចូលរួមដំណើរទស្សនកិច្ចនិម្មិត
ACU Canberra

Canberra (ឃែនប៊ើរ៉ា)

រាជធានីជាតិនៃប្រទេសអូស្ត្រាលីគឺជាទីក្រុងដែលមានឧទ្យាន បឹង និងវិមានជាតិ។ សាខា Signadou (ស៊ីកណាឌូ) របស់យើង មានអគារល្អៗ ហើយអាចធ្វើដំណើរយ៉ាងខ្លីទៅដល់ហាងកាហ្វេ ផ្លូវដើរ និងវិចិត្រសាលរបស់ទីក្រុង។ នេះជាសាខាតូចមួយរបស់ យើងដែលធ្វើឱ្យវាមានបរិយាកាសស្និទ្ធស្នាល និងស្វាគមន៍។

ចូលរួមដំណើរទស្សនកិច្ចនិម្មិត
ACU Ballarat

Ballarat (ប៉ាលឡារ៉ែត)

សាខា Aquinas (អាគ្វីណាស) របស់យើង គឺជាកន្លែងដែលជីវិតរស់នៅក្នុងទីជនបទ ប្រទះជាមួយភាពងាយស្រួលក្នុងទីក្រុង ដែលមានចម្ងាយតែ១ម៉ោងពីទីក្រុងម៉ែលប៊នប៉ុណ្ណោះ។ សាខានេះសាងសង់ឡើងនៅលើទីធ្លាដ៏ធំទូលាយ ដោយមានសួនច្បារ គួរឱ្យចង់គយគន់ កន្លែងទំនេរ និងអគារប្រវត្តិសាស្ត្រ។ ជាមួយនឹងគ្រឿងបរិក្ខារ និងសេវាកម្មយ៉ាងទូលំទូលាយ ទាំងនៅតាម សាខា និងទីនៅក្បែរ អ្នកនឹងរកឃើញជីវិតដ៏សំខាន់ៗនៅក្នុងក្រុងទីប្រជុំជននេះ។

ចូលរួមដំណើរទស្សនកិច្ចនិម្មិត

Have a
question?

Ask International

Online enquiry

For priority response,
make an online enquiry.

Make an online enquiry

Connect with us

Chat to our team via social media.

WhatsApp chat now